Khmer
Surah Al-Kafiroon ( The Disbelievers ) - Aya count 6
قُلْ يَٰٓأَيُّهَا ٱلْكَٰفِرُونَ ﴿١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱពួកដែលគ្មានជំនឿ!
لَآ أَعْبُدُ مَا تَعْبُدُونَ ﴿٢﴾
ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ។
وَلَآ أَنتُمْ عَٰبِدُونَ مَآ أَعْبُدُ ﴿٣﴾
ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ។
وَلَآ أَنَا۠ عَابِدٌۭ مَّا عَبَدتُّمْ ﴿٤﴾
ហើយខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈឡើយ។
وَلَآ أَنتُمْ عَٰبِدُونَ مَآ أَعْبُدُ ﴿٥﴾
ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ។
لَكُمْ دِينُكُمْ وَلِىَ دِينِ ﴿٦﴾
សម្រាប់ពួកអ្នក គឺមានសាសនារបស់ពួកអ្នក។ ហើយសម្រាប់ខ្ញុំ គឺមានសាសនារបស់ខ្ញុំ។