Khmer
Surah Al-Ma'un ( Small Kindnesses ) - Aya count 7
أَرَءَيْتَ ٱلَّذِى يُكَذِّبُ بِٱلدِّينِ ﴿١﴾
តើអ្នកឃើញ(ស្ថានភាព)អ្នកដែលបដិសេធនឹងថ្ងៃបរលោកដែរឬទេ?
فَذَٰلِكَ ٱلَّذِى يَدُعُّ ٱلْيَتِيمَ ﴿٢﴾
នោះហើយជាបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា
وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلْمِسْكِينِ ﴿٣﴾
ហើយគេក៏មិនជំរុញឱ្យផ្តល់អាហារដល់ជនក្រីក្រឡើយ។
فَوَيْلٌۭ لِّلْمُصَلِّينَ ﴿٤﴾
ដូច្នេះ ភាពវិនាសអន្ដរាយ គឺសម្រាប់អ្នកសឡាតទាំងឡាយណា
ٱلَّذِينَ هُمْ عَن صَلَاتِهِمْ سَاهُونَ ﴿٥﴾
ដែលពួកគេធ្វេសប្រហែសចំពោះការប្រតិបត្តិសឡាតរបស់ខ្លួន។
ٱلَّذِينَ هُمْ يُرَآءُونَ ﴿٦﴾
ពួកគេគឺជាពួកដែលធ្វើអ្វីដើម្បីបង្ហាញឱ្យគេឃើញប៉ុណ្ណោះ។
وَيَمْنَعُونَ ٱلْمَاعُونَ ﴿٧﴾
ហើយពួកគេមិនឲ្យអ្នកដទៃខ្ចីឡើយ បើទោះបីជាវាមិនប៉ះពាល់ដល់រូបគេក៏ដោយ។